នារសៀលថ្ងៃពុធ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ខែមីនា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឧ៌វាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១១៥៨សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តាមរយៈប្រព័ន្ធzoom។